English
English Chinese Cambodian

របៀបរៀបចំខ្លួនទៅសម្ភាសន៍ឱ្យមានប្រសិទ្ធភាព

178 2022/09/09
ស្វែងរកការងារដែលត្រូវនឹងជំនាញគឺជារឿងមួយដែលពិបាក ហើយចូលដល់ជុំសម្ភាសន៍ គឺជាសុបិន្តអាក្រក់របស់មនុស្សជាច្រើននាក់ដែលមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់។ ទោះបីជាការសម្ភាសន៍គឺជារឿងមួយពិបាក មនុស្សគ្រប់រូបត្រូវឆ្លងកាត់ដំណាក់កាល នេះដើម្បីទទួលបានការងារ ដូចនេះពួកយើងគួរតែមានការយកចិត្តទុកដាក់ និងរៀបចំខ្លួនឱ្យបានរួចរាល់មុនពេលទៅសម្ភាសន៍ការងារ។ នៅក្នុងអត្ថបទនេះ ពួកយើងនឹង ប្រាប់អ្នកអំពីវិធីសាស្រ្តដើម្បីរៀបចំខ្លួនទៅសម្ភាសន៍ការងារឱ្យមានប្រសិទ្ធភាពខ្ពស់។ 

សិក្សា វិភាគ និងស្រាវជ្រាវ


មុនពេលដែលអ្នកទៅសម្ភាសន៍ការងារ ត្រូវប្រាកដថាអ្នកដឹងច្បាស់អំពីការងារ ភារកិច្ចនៅក្នុងមុខ តំណែងដែលបានដាក់ពាក្យ។ ក្រុមហ៊ុននឹងសួរអំពីការងារនៅក្នុងមុខតំណែងនោះ ដើម្បីដឹងថាអ្នកអាច ធ្វើការបានឬអត់ ដូច្នេះអ្នកត្រូវរៀបចំខ្លួនឱ្យបានល្អ ដើម្បីបង្ហាញពួកគេអំពីបទពិសោធន៍ ជំនាញ និងចំណេះដឹងផ្សេងៗទៀតដែលអាចផ្តល់ឱ្យក្រុមហ៊ុន។ ក្រុមហ៊ុននឹងមានការខកចិត្តប្រសិនបើព័ត៌មានដែលអ្នកដឹងគឺឈ្មោះមុខតំណែងតែប៉ុណ្ណោះ។ បន្ថែមពីនេះ បទពិសោធន៍ការងារគឺមិនទាន់គ្រប់គ្រាន់នោះទេ ត្រូវបង្ហាញដល់ក្រុមហ៊ុន ថាអ្នកពិតជាមានចំណាប់អារម្មណ៍នឹងមុខតំណែងដែលបានដាក់ពាក្យ ដូច្នេះត្រូវធ្វើការសិក្សា អំពីវប្បធម៌ ពត៌មាន របស់ក្រុមហ៊ុន ឱ្យបានច្រើនដើម្បីឆ្លើយសំនួរបានល្អអំឡុងពេលសម្ភាសន៍។

ស្លៀកពាក់ឱ្យសមរម្យ 


ត្រូវមានការប្រុងប្រយ័ត្នអំពីសកម្មភាពដំបូងរបស់អ្នកទៅកាន់ក្រុមហ៊ុន។ ក្រុមហ៊ុននឹងធ្វើការ វាយតម្លៃអ្នកនៅពេលជួបគ្នាលើកតំបូង ដែលអ្នកត្រូវមានការរៀបចំខ្លួនឱ្យបានល្អទាំងការ បង្ហាញនូវកាយវិការពេលនិយាយ រួមទាំងសម្លៀកបំពាក់របស់អ្នកផងដែរ។ អ្នកគួរតែស្លៀកពាក់ ឱ្យបានសមរម្យពេលទៅសម្ភាសន៍ ដោយការស្លៀកពាក់របស់អ្នកអាចបង្ហាញទៅក្រុមហ៊ុន នូវអត្តចរិករបស់អ្នក។ តួយ៉ាង ក្រុមហ៊ុននឹងវាយតម្លៃថាអ្នកមិនមានការយកចិត្តទុកដាក់ ឬមិនផ្តល់ការគោរពដល់ពួកគេនៅពេលឃើញអ្នកស្លៀកពាក់ធម្មតា។ យ៉ាងណាមិញ វាក៏អាស្រ័យតាមកាលៈទេសៈលើក្រុមហ៊ុនដែលសម្ភាសន៍ អ្នកអាចស្លៀកពាក់បែបម៉ូតប្លែក ឬមើលទៅមានភាពឆ្នៃប្រឌិតប្រសិនបើដាក់ពាក្យនៅក្រុមហ៊ុនសិល្បះ ឬចូលផ្នែក ហ្វាស់សិន ដោយអាចឱ្យអ្នកសម្ភាសន៍ពេញចិត្តលើអ្នក។ ការស្លៀកពាក់មានភាពរៀបរយជួយប ង្កើតទំនុកចិត្តដល់អ្នកអំឡុងពេលសម្ភាសន៍ ដោយវាអាចផ្លាស់ប្តូរកាយវិការ ការមើលលើកែវភ្នែក និងបុគ្គលិកលក្ខណៈរបស់អ្នកឱ្យកាន់តែប្រសើរជាងមុន។

ស្តាប់ និងសួរ


នៅក្នុងសង្គមសព្វថ្ងៃគេចូលចិត្តអ្នកស្តាប់ច្រើនជាងនិយាយច្រើន ដែលអ្នកគួរតែស្តាប់សំណួរពេលសម្ភាសន៍ឱ្យ បានល្អ និងបង្ហាញចំណាប់អារម្មណ៍របស់អ្នកនៅពេលដែលពួកគេនិយាយ ដើម្បីឱ្យពួកគេចូលចិត្តអ្នក។ អ្នកអាចសួរសំណួរត្រលប់ទៅវិញប្រសិនបើអ្នកមិនមានភាពច្បាស់លាស់នៅ ក្នុងចំណុចណាមួយ ប៉ុន្តែកុំសួរសំណួរណាដែលមិនត្រូវនឹងប្រធានបទ។

ទំនុកចិត្ត


ចំណុចដែលសំខាន់មួយទៀតដើម្បីទទួលបានជោគជ័យពេលសម្ភាសន៍គឺទំនុកចិត្ត។  ប្រសិនបើ មានភាពភ័យខ្លាច អ្នកមិនអាចឆ្លើយសំណួរអំឡុងពេលសម្ភានស៍បានល្អនោះទេ ទើបគួរតែ សាកល្បងអនុវត្តឆ្លើយសំណួរសម្ភាសន៍ឱ្យបានច្រើនដងដើម្បីបង្កើតទំនុកចិត្ត លើខ្លួនឯង។ មួយវិញទៀត អ្នកមិនគួរកុហកអំពីជំនាញ ឬវិជ្ជាជីវៈណាដែលមិនមាននោះទេព្រោះ ក្រុមហ៊ុនអាចដឹងថាអ្នកកុហក ដូច្នេះព្យាយាមឆ្លើយសំណួរដោយស្មោះត្រង់ និងជឿជាក់លើខ្លួន ឯងដើម្បីឱ្យខាងក្រុមហ៊ុនគិតថាអ្នកពិតជាសាកសមជាមួយមុខតំណែងនេះ។

តាមដាន


បន្ទាប់ពីសម្ភាសន៍រួចរាល់ ធ្វើការអរគុណដល់ក្រុមហ៊ុនដែលបានចំណាយពេលវេលា មកសម្ភាសន៍អ្នក និងអាចបង្ហាញអំពីចំណាប់អារម្មណ៍លើមុខតំណែងដែលក្រុមហ៊ុនកំពុងតែ ជ្រើសរើស ហើយអាចសាកសួរថ្ងៃចេញលទ្ធផលសម្ភាសន៍បន្ទាប់ពី ២ ទៅ ៣ ថ្ងៃតាមរយះអ៊ីមែល ឬសារ។

ជារួម ការសម្ភាសន៍គឺជាជំហានដ៏សំខាន់មួយដើម្បីទទួលបានការងារ ដោយអ្នកត្រូវមាន ការរៀបចំខ្លួនឱ្យបានល្អ និងធ្វើតាមវិធីសាស្រ្តខាងលើដើម្បីបង្កើនទំនុកចិត្តខ្ពស់អំឡុងពេល សម្ភាសន៍។ អ្នកអាចសាកល្បងធ្វើការសម្ភាសន៍ជាមួយមិត្តភក្តិ ក្រុមគ្រួសារដើម្បីឱ្យពួកគេជួយ កែកំហុស។

ប្រសិនបើអ្នកកំពុងមានបញ្ហាស្វែងរកការងារ អ្នកអាចសាកល្បងប្រើប្រាស់វេទិការ CamboJob ដែលមានការងារជាង 150,000 កន្លែងពីក្រុមហ៊ុនជាង 5000 ដែលបានចុះឈ្មោះប្រើប្រាស់នូវកម្មវិធីនេះ ហើយអាចដោនឡូត CamboJob App ដោយសេរីនៅក្នុង AppStore និងPlayStore ឬអ្នកស្វែងរកតាមរយៈ Cambojob.com។




Copyright © 2023 All Rights Reserved. 粤ICP备19039027号-2